077 921 141
DreamVille
Construction Progress

DREAMVILLE – ទីតាំងខ្ពស់ ឆ្លុះបញ្ចាំងចក្ខុវិស័យប្រកបដោយចីរភាព

ខណៈពេលដែលអាកាសធាតុនៅសៀមរាបប្រឈមនឹងភ្លៀងច្រើន និងទឹកជំនន់នៅរដូវវស្សាជាប្រចាំ តំបន់បុរី DreamVille នៅតែរក្សាបានភាពខ្ពស់ស្ងួត និងភាពស្ងប់ស្ងាត់ជានិច្ច។ ប្រការនេះបង្ហាញឱ្យឃើញពីគំនិតធ្វើផែនការយ៉ាងហ្នត់ចត់ និងជំនាញកម្រិតអន្តរជាតិរបស់ N.H.O។

🔷ទីតាំងស្ថិនៅតំបន់ខ្ពស់ធម្មជាតិ៖ ដោយកម្ពស់ ២៥ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ DreamVille ស្ថិតនៅលើតំបន់ដីខ្ពស់រាបស្មើ នៅក្រៅតំបន់អាងទន្លេសាប ដែលមានកម្ពស់ ៦ ទៅ ១០ ម៉ែត្រពីតំបន់ងាយរងគ្រោះទឹកជំនន់។ កត្តានេះ ធានាបាននូវស្ថិរភាព និងសុវត្ថិភាពពេញមួយឆ្នាំ។ 
🔷ប្រព័ន្ធបង្ហូរទឹកឆ្លាតវៃ និងលំហូរធម្មជាតិ៖ DreamVille ត្រូវបានរចនាឡើងដោយផ្អែកលើគោលការណ៍ «លំហូរធម្មជាតិ – ការបង្ហូតចេញប្រកបដោយភាពសកម្ម» ប្រព័ន្ធបង្ហូរទឹករបស់ DreamVille ត្រូវបានរួមបញ្ចូលគ្នាជាមួយសួនច្បារបៃតង និងស្រះស្តុកទឹកគ្រប់ទិសទី ដែលជួយដល់ការស្រូបយក និងបង្វែរទឹកប្រកបដោយចីរភាព។ 
🔷ការថែទាំប្រកបដោយវិជ្ជាជីវៈ៖ ក្រុមការងារដ៏សកម្មរបស់យើងខ្ញុំ តែងធានាបានការថែទាំជាប្រចាំនូវរាល់ប្រព័ន្ធទាំងអស់ ដើម្បីរក្សាទីក្រុងឱ្យបានស្អាត ស្ងួត និងមានសុវត្ថិភាពបន្ទាប់ពីមានភ្លៀងធ្លាក់ម្ដងៗ។ 
🔷បង្កើតឡើងដោយកោសលវិច័យ និងពីបេះដូង៖ ជាមួយនឹងបទពិសោធន៍កម្រិតអន្តរជាតិរាប់ទសវត្សរ៍មកហើយ N.H.O កំពុងកសាង DreamVille ឱ្យលើសពីទីក្រុងទំនើបមួយ វាតំណាងឱ្យជីវិតរស់នៅប្រកបដោយចីរភាព និងសហគមន៍ធន់មាំ។ 
រាល់ព័ត៌មានលម្អិតទាំងអស់បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំឆ្ពោះទៅកាន់ចីរភាព ខណៈពេលដែលយើងពន្លឿនការអភិវឌ្ឍន៍ ដើម្បីស្វាគមន៍ពលរដ្ឋអនាគតនៃបុរី DreamVille។ 
💙 DreamVille – A GREAT CITY TO DREAM

photo-2025-10-25-14-21-47.jpg

556315736-122156009402798876-8763105591972444592-n.jpg

dewatermarkai-1760164233867.jpeg

photo-2025-10-11-10-02-40-2.jpg


----
DREAMVILLE - A GREAT CITY TO DREAM
Hotline: +855 77 921 141
Telegram: https://t.me/DreamVilleSiemReapNHO
#DreamVille #NHO #SiemReap #agreatcitytodream #sustainablevision #resilientcommunities

Related News

ទិដ្ឋភាពបច្ចុប្បន្នភាពនៃការសាងសង់គម្រោង DreamVille ក្នុងខែកុម្ភៈ ឆ្នាំ២០២៦

ទិដ្ឋភាពបច្ចុប្បន្នភាពនៃការសាងសង់គម្រោង DreamVille ក្នុងខែកុម្ភៈ ឆ្នាំ២០២៦

យើងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីប្រែក្លាយក្តីស្រមៃរបស់អ្នកឱ្យក្លាយជាការពិត។ គ្រប់គ្រឹះ និងរចនាសម្ព័ន្ធនីមួយៗត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់បំផុត។

More Details
វឌ្ឍនភាពខែមករា៖ DreamVille កំពុងផ្លាស់ប្តូររៀងរាល់ថ្ងៃ

វឌ្ឍនភាពខែមករា៖ DreamVille កំពុងផ្លាស់ប្តូររៀងរាល់ថ្ងៃ

រាងរាល់ថ្ងៃពួកយើងកំពុងសម្រុកធ្វើការយ៉ាងសកម្ម ដើម្បីប្រែក្លាយក្តីស្រមៃរបស់អ្នកឱ្យក្លាយជាការពិត។ រូបភាពទាំងនេះបង្ហាញពីសកម្មភាពសាងសង់យ៉ាងមមាញឹក និងការរីកចម្រើនឥតឈប់ឈរនៃគេហដ្ឋានរបស់អ្នកសម្រាប់ខែមករានេះ។

More Details
វឌ្ឍនភាពខែវិច្ឆិកា៖ DreamVille កំពុងផ្លាស់ប្តូររៀងរាល់ថ្ងៃ

វឌ្ឍនភាពខែវិច្ឆិកា៖ DreamVille កំពុងផ្លាស់ប្តូររៀងរាល់ថ្ងៃ

រងរាល់ថ្ងៃ DreamVille កំពុងក្លាយជាទីក្រុងពិតប្រាកដ — ចាប់ពីអគារកំពុងឡើង រហូតដល់ផ្លូវថ្មីកំពុងបង្កើតរាង រាល់សេចក្តីលម្អិត គឺជាជំហានមួយ ទៅកាន់ township រួមបញ្ចូលគ្នាដំបូងគេនៅសៀមរាប។ លំនៅឋានបៃតងកំពុងត្រៀមខ្លួន។ ផ្ទះកំពុងដកដង្ហើមជីវិត។ គ្រឹះនៃសហគមន៍ដ៏រស់រវើក កាន់តែរឹងមាំឡើងរៀងរាល់ថ្ងៃ។

More Details
Construction Progress (December 2025)

Construction Progress (December 2025)

ឆ្នាំថ្មីគឺជាពេលវេលាដ៏វិសេសវិសាលក្នុងការស្រមៃមើលជីវិតដែលពោរពេញដោយសន្តិភាព និងស្ថិរភាព។

More Details

Register

Full Name (*)
Phone (*)