DreamVille សៀមរាប៖ លំហរស់នៅដែលជ្រួតជ្រាបដោយវប្បធម៌ និងត្រៀមជាស្រេចសម្រាប់ឱកាសសេដ្ឋកិច្ច
ព្រះរាជាណាចក្រកម្ពុជា គឺជាសេដ្ឋកិច្ចដែលកំពុងមានសន្ទុះយ៉ាងខ្លាំងក្លានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កំណើនសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ បានបង្កើតឱ្យមានតម្រូវការយ៉ាងខ្លាំងនូវលំហរស់នៅដែលកាន់តែមានភាពល្អប្រសើរ សម្រាប់ប្រជាជនដែលកំពុងកើនឡើង។ ខណៈពេលដែលរាជធានីភ្នំពេញ និងបណ្តាក្រុងជាប់មាត់សមុទ្របានឃើញនូវការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ខេត្តសៀមរាប ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់ដែលមានប្រជាជនជាង ១ លាននាក់ ស្ថិតនៅជាប់នឹងតំបន់បេតិកភណ្ឌពិភពលោកនៃប្រាសាទអង្គរវត្ត និងបឹងទន្លេសាប ក៏ជាផ្នែកមួយនៃនិន្នាការអភិវឌ្ឍន៍នេះនៅក្នុងប្រទេសកម្ពុជាផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ បានធ្វើឱ្យដំណើរការនៃការទិញ-លក់ក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុកមានភាពយឺតយ៉ាវ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន NIBC ដែលជាក្រុមហ៊ុនកូរ៉េមានបទពិសោធន៍យូរអង្វែងក្នុងវិស័យលំនៅឋានក្នុងតំបន់អាស៊ី ខេត្តសៀមរាបគឺជាចំណុចស្នូលដ៏សំខាន់សម្រាប់ការពង្រីកខ្លួនរបស់ពួកគេក្នុងឆ្នាំ ២០២៤-២៥។
យោងតាមតំណាងក្រុមហ៊ុន NIBC ពីររូបគឺ លោកប្រធាន Kim Kyoo Chul និងលោកនាយកគ្រប់គ្រង Chung You Seok មូលដ្ឋានគ្រួសនៃអាជីវកម្មនេះ គឺផ្អែកលើការវាយតម្លៃរបស់ពួកគេទៅលើឱកាសនានាដែលទទួលបានពីចក្ខុវិស័យទូទៅរបស់កម្ពុជា ក្នុងនាមជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់។

ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានក្នុងកម្រិតជាតិ...
ការពិនិត្យមើលឱ្យបានច្បាស់លាស់លើទិន្នន័យដែលបានលើកឡើងខាងលើ ពិតជាបានបង្ហាញឱ្យឃើញពីសក្តានុពលដ៏មហិមារបស់ប្រទេសកម្ពុជា។ ទីមួយ តាមការប៉ាន់ប្រមាណរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO - ខែកញ្ញា ឆ្នាំ២០២៤) បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៦ ភាគរយ ក្នុងឆ្នាំ ២០២៤ និង ៥,៩ ភាគរយ ក្នុងឆ្នាំ ២០២៥។ ទីពីរ យោងតាមទិន្នន័យចុងក្រោយបង្អស់ពី Seasia Stats ថែមទាំងបានបង្ហាញរូបភាពកាន់តែភ្លឺស្វាងសម្រាប់កម្ពុជា៖ ប្រទេសនេះត្រូវបានរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដក្នុងកម្រិត ៦,១ ភាគរយ។
ខណៈពេលដែលទិន្នន័យទាំងអស់នេះត្រូវបានដកស្រង់ចេញពីរបាយការណ៍ទស្សនវិស័យខែតុលា ឆ្នាំ២០២៣ និងបច្ចុប្បន្នភាពខែមករា ឆ្នាំ២០២៤ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថាមានកម្រិតខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត រួមមានប្រទេសហ្វីលីពីន (៥,៩%) និងប្រទេសវៀតណាម (៥,៨%) នោះ ប៉ុន្តែបញ្ហាដែលក្រុមហ៊ុនអភិវឌ្ឍន៍គ្រប់រូបតែងតែយកចិត្តទុកដាក់នោះ គឺពិតណាស់ថាជាចក្ខុវិស័យជាក់លាក់ក្នុងវិស័យនីមួយៗ ហើយក្នុងករណីនេះ គឺទីតាំងនៃគម្រោងរបស់ពួកគេនៅក្នុងខេត្តសៀមរាប។
ចំពោះសំណួរអំពីមូលដ្ឋានគ្រឹះនៃអាជីវកម្មនៅពីក្រោយគម្រោងក្នុងខេត្តសៀមរាប ដែលក្រុមហ៊ុន NIBC បានសម្រេចចិត្តវិនិយោគនោះ លោក Kim Kyoo Chul បានមានប្រសាសន៍ដោយទំនុកចិត្តថា៖
«យើងយល់ច្បាស់ថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលដ៏ប្រឈមមួយ។ ហេតុដូច្នេះហើយ អត្រាកំណើននៃវិស័យអចលនទ្រព្យនឹងមានកម្រិតទាបជាងកំណើនទីផ្សារទូទៅរបស់កម្ពុជាបន្តិច។ ទោះជាយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា គឺជាអ្វីដែលគួរឱ្យកត់សម្គាល់បំផុត។ កំណើននេះបាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ និងតម្រូវការដ៏ធំសម្រាប់លំហរស់នៅដែលកាន់តែមានភាពល្អប្រសើរក្នុងតំបន់ទីប្រជុំជននានា ជាពិសេសសម្រាប់ប្រជាជនក្នុងខេត្តសៀមរាបផ្ទាល់តែម្តង។ យើងយល់ថា បញ្ហាប្រឈមនានាបន្ទាប់ពីវិបត្តិកូវីដ-១៩ នៅតែមានឥទ្ធិពលលើប្រទេសជាតិទាំងមូលជាទូទៅ និងលើវិស័យទេសចរណ៍ជាពិសេស។»
បន្ថែមលើសពីនេះ តំណាងក្រុមហ៊ុន NIBC បានកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការគាំទ្រអត្រាកំណើនខ្ពស់ ដោយការទាក់ទាញចំណាប់អារម្មណ៍ពីពិភពលោក និងវិស័យអាជីវកម្ម មិនត្រឹមតែមកលើបេតិកភណ្ឌដ៏សម្បូរបែបរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុនអន្តរជាតិឱ្យចូលរួមក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផងដែរ។ លើសពីនេះ ពួកគាត់ជឿជាក់ថា កម្ពុជាបានបង្ហាញពិភពលោកនូវរូបភាពថ្មី និងស្រស់បំព្រងនៃប្រទេសដែលកំពុងមានសន្ទុះកើនឡើង ដែលរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រទេសជាតិ។
ភស្តុតាងដែលបញ្ជាក់ពីការលើកឡើងនេះ គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏ដូចជាយុទ្ធនាការផ្សព្វផ្សាយដ៏សកម្ម មិនថាតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាក្នុងតំបន់ ដូចជាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ក្នុងខែឧសភា ឆ្នាំ២០២៣ ឬការបំបែកឯកទគ្គកម្មពិភពលោកហ្គីណេស (Guinness World Records) ដោយកម្ពុជាជាដើម។ ចំពោះការបំបែកឯកទគ្គកម្មវិញ បញ្ជីនេះគឺមានច្រើនគួរឱ្យភ្ញាក់ផ្អើល ដែលរួមមាន៖ សំណង់សាសនាដែលធំជាងគេបំផុត (ប្រាសាទអង្គរវត្ត), នំអន្សមយក្សដែលធំជាងគេបំផុត (៤,០៤០ គីឡូក្រាម), ការរាំចង្វាក់ម៉ាឌីហ្សូន (Madison Dance) ដែលមានអ្នកចូលរួមច្រើនបំផុត (២,០១៥ នាក់) និងក្រមាដែលត្បាញដោយដៃវែងជាងគេបំផុត (១,១៤៩.៨ ម៉ែត្រ)។
ជារួម ក្រុមហ៊ុន NIBC ចង់ក្លាយជាផ្នែកមួយនៃដំណើររឿងដ៏រំភើបរបស់ប្រទេសកម្ពុជា។ ជាពិសេស ក្រុមហ៊ុនបានដាក់ទំនុកចិត្តយ៉ាងខ្លាំងលើខេត្តសៀមរាប ដោយសារទីតាំងយុទ្ធសាស្ត្រមួយនេះ មានសក្តានុពលដ៏មហិមាសម្រាប់វិស័យទេសចរណ៍ ដែលជាផ្នែកមួយនៃវិស័យសេវាកម្មទូទាំងប្រទេស។ យោងតាមអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច (The Economist’s Intelligence Unit - EIU) វិស័យសេវាកម្មនេះត្រូវបានព្យាករណ៍ថានឹងមានកំណើនដល់ទៅ ៦,៦ ភាគរយ នៅក្នុងប្រទេសកម្ពុជា។ វិស័យសេវាកម្ម រួមជាមួយវិស័យឧស្សាហកម្ម និងកសិកម្ម គឺជាផ្នែកដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។
និងគ្រឹះដ៏រឹងមាំនៅក្នុងស្រុក៖
គម្រោងដំបូងបង្អស់របស់ក្រុមហ៊ុន NIBC នៅក្នុងខេត្តសៀមរាប ត្រូវបានរចនាឡើងដើម្បីផ្ដោតលើចំណែកជាក់លាក់នៃទីផ្សារអចលនទ្រព្យក្នុងស្រុក ដែលចាប់ផ្ដើមឡើងជាមួយនឹងតម្លៃសមរម្យសម្រាប់ចំនួនប្រជាជនដែលកំពុងតែកើនឡើង។
លោកនាយក Chung បានចែករំលែកមតិរបស់លោកថា៖
«រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុកក្នុងខេត្តសៀមរាបឡើងវិញ ក្រោយវិបត្តិរាតត្បាតកូវីដ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សកម្មភាពទេសចរណ៍ ក៏ដូចជាអាជីវកម្មពាក់ព័ន្ធទាំងអស់។ នេះគឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាននៃគម្រោងរបស់យើង។ ម្យ៉ាងវិញទៀត យើងចង់បញ្ជាក់ឱ្យច្បាស់ថា ទីតាំងនៃគម្រោងរបស់យើង ដែលស្ថិតនៅចំច្រកចូលនៃក្រុងសៀមរាប និងតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើពិភពលោក គឺរមណីយដ្ឋានអង្គរ គឺជាកត្តាសំខាន់បំផុតសម្រាប់ភាពជោគជ័យនៃគម្រោងនេះ។»
DreamVille មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ និងនៅចំណុចប្រសព្វនៃផ្លូវល្បឿនលឿនដែលតភ្ជាប់ក្រុងសៀមរាប (ដែលជាទឹកដីនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ) ទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលត្រូវបានគេព្យាករណ៍ថានឹងទទួលអ្នកទស្សនាដល់ទៅ ២០ លាននាក់នៅឆ្នាំ ២០៥០។ ដើម្បីចាប់យកឱកាសដ៏អស្ចារ្យនៃការអភិវឌ្ឍន៍អាជីវកម្មបែបនេះ ក្រុមហ៊ុន NIBC បានសម្លឹងមើលទៅលើផែនការរយៈពេលមធ្យម និងវែងសម្រាប់ខេត្តសៀមរាប ដោយមិនមានការរារែកឡើយ។
«យើងចង់នាំមកនូវសេចក្តីសង្ឃឹម និងភាពរំភើបដល់ក្រុងសៀមរាប។ យើងនឹងបង្កើតសួនច្បារដ៏ធំដែលពោរពេញដោយពណ៌បៃតង ជាមួយនឹងបរិក្ខារជាច្រើនដូចជា អាងហែលទឹក សាលារៀន និងសាលសន្និបាតជាដើម។ ការសាងសង់ទាំងនេះនឹងគ្មានព្រលឹងឡើយ បើខ្វះមនុស្សដែលមកធ្វើការ និងមកផ្តល់ការយកចិត្តទុកដាក់ចំពោះលំហរស់នៅដែលយើងនឹងបង្កើតឡើងនោះ» នេះគឺជាចក្ខុវិស័យដែលគូសវាសឡើងដោយលោក Kim។
ជាការពិតណាស់ ដោយការយល់ដឹងអំពីប្រពៃណីបុរាណដ៏រុងរឿងរបស់កម្ពុជា ដែលសម្បូរទៅដោយសិល្បៈ និងសាសនា ក្រុមហ៊ុន NIBC មានផែនការអញ្ជើញ និងគាំទ្រដល់សិល្បករខ្មែរឱ្យមកស្នាក់នៅក្នុងទីក្រុងថ្មីនេះ។ ហើយនោះក៏ជាការទាក់ទាញមួយដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងបរទេស ដែល «ប្រាថ្នាចង់មកកម្សាន្ត និងឈប់សម្រាកនៅទីនេះ ពីព្រោះទីក្រុងនេះនឹងក្លាយជាកន្លែងដែលពោរពេញទៅដោយសកម្មភាពដ៏រំភើប និងជ្រួតជ្រាបទៅដោយវប្បធម៌ខ្មែរ»។ ម្យ៉ាងវិញទៀត ពួកគាត់ជឿជាក់ថា សហគមន៍ដែលមានភាពរស់រវើក ដែលប្រជាជនអាចចូលរួមក្នុងសកម្មភាពវប្បធម៌ និងទទួលបានការគាំទ្រពីវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ គឺជាគោលដៅចម្បងរបស់ DreamVille ក្នុងខេត្តសៀមរាប។
ទន្ទឹមនឹងនោះដែរ លោក Chung You Seok ចង់បញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃទីតាំង ដែលជាចំណុចលក់ដ៏ទាក់ទាញបំផុតនៃគម្រោង DreamVille។ លោកជឿជាក់យ៉ាងមុតមាំថា ដោយសារតែគម្រោងនេះស្ថិតនៅ «ក្បែរចំណុចប្រសព្វនៃផ្លូវទំនាក់ទំនងសំខាន់ៗចំនួនពីរ» ពោលគឺផ្លូវទៅកាន់ព្រលានយន្តហោះថ្មី និងផ្លូវជាតិ ដែលមានចម្ងាយត្រឹមតែ ៣០ ទៅ ៤០ នាទីប៉ុណ្ណោះពីកណ្តាលក្រុងសៀមរាប វានឹងក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃផែនការអភិវឌ្ឍន៍ទីក្រុងដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាល។
«ទីតាំងរបស់គម្រោង គឺជាកន្លែងដែលរដ្ឋាភិបាលគ្រោងនឹងសាងសង់ទីក្រុងចិនថ្មី (New Chinatown) និងតំបន់នគរូបនីយកម្មថ្មី (New Urban Zone)។ នេះមានន័យយ៉ាងច្បាស់នូវរឿងមួយ ដែលយើងចង់សង្កត់ធ្ងន់ប្រាប់ដល់វិនិយោគិនសក្តានុពលទាំងអស់ថា៖ ទីតាំងគម្រោងរបស់យើង គឺជាកន្លែងដែលការអភិវឌ្ឍនាពេលអនាគតនៅក្នុងខេត្តសៀមរាបនឹងកើតឡើង ដែលធ្វើឱ្យទីតាំងរបស់យើងក្លាយជាជម្រើសដ៏ទាក់ទាញបំផុតសម្រាប់ការវិនិយោគរយៈពេលវែងរបស់អ្នក។»
កម្ពុជានៅតែបន្តខិតខំប្រឹងប្រែងដើម្បីតាមឱ្យទាន់ប្រទេសវៀតណាម និងថៃ ក្នុងទិដ្ឋភាពនៃការអភិវឌ្ឍន៍ ប៉ុន្តែគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្ដោតលើថាមពលបៃតង ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល កំពុងបង្ហាញពីការវិវឌ្ឍន៍ថ្មីៗដ៏រំភើប ដែលនឹងលេចរូបរាងឡើងក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ។
ក្នុងចំណែករបស់ខ្លួន ក្រុមហ៊ុន NIBC មានមហិច្ឆតាក្នុងការប្រែក្លាយ DreamVille ឱ្យទៅជា «ទីកន្លែងដែលមិនអាចរំលងបាន» (Must-see place) សម្រាប់អ្នកដែលមកកម្សាន្តនៅខេត្តសៀមរាប។ តំណាងក្រុមហ៊ុនទាំងពីររូបបានសង្កត់ធ្ងន់លើបទពិសោធន៍នៃបេតិកភណ្ឌវប្បធម៌ខ្មែរ ក៏ដូចជារសជាតិនៃម្ហូបអាហារ និងសិល្បៈក្នុងស្រុក ដែលភ្ញៀវទេសចរនឹងទទួលបាននៅពេលពួកគេមកដល់ DreamVille។ ជារួម យើងអាចមានអារម្មណ៍បាននូវទំនុកចិត្តយ៉ាងខ្ពស់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន NIBC ចំពោះភាពជោគជ័យនៃគម្រោងនេះ។ លើសពីនេះទៅទៀត ដូចដែលពួកគាត់បានលើកឡើង គម្រោងនេះត្រូវបានកសាងឡើងនៅលើចំណុចខ្លាំងនៃសក្តានុពលរួមគ្នារវាង វិស័យទេសចរណ៍ លំហរស់នៅថ្មី និងឱកាសអាជីវកម្ម។ នេះគឺជាព្រឹត្តិការណ៍ដ៏វិសេសវិសាល និងលេចធ្លោបំផុត សម្រាប់អ្នកដែលត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយពួកគេ ដើម្បីធ្វើឱ្យគម្រោងនេះលេចរូបរាងឡើងនៅក្នុងទឹកដីខេត្តសៀមរាប។