សាលារៀនអន្ដរជាតិតម្លៃ ៤ លានដុល្លារ នឹងលេចរូបរាងនៅក្នុងគម្រោងបុរី DreamVille ខេត្ដសៀមរាប
វិនិយោគិនកូរ៉េ បោះទុនវិនិយោគចំនួន ៤ លានដុល្លារសាងសង់សាលារៀនអន្ដរជាតិ Dreamy ដែលជាសាលារៀនដ៏ល្បីឈ្មោះមួយរបស់ប្រទេសកូរ៉េ នៅក្នុងគម្រោងបុរី DreamVille ខេត្ដសៀមរាប។ ខណៈសាលារៀនអន្ដរជាតិមួយនេះ មានប្រព័ន្ធអប់រំពិសេសខុសប្លែកពីសាលាដទៃ ដោយក្នុងកម្មវិធីសិក្សាត្រូវបានបញ្ចូលនូវកម្មវិធីសិក្សារអន្តរជាតិ និងក្នុងស្រុក ដែលផ្តោតលើការសិក្សាឆ្លងតាមរយៈបទពិសោធន៍ ការសហការ និងការរីកចម្រើនផ្ទាល់ខ្លួន។

តាមការបញ្ជាក់ពីលោក Han-Gill Park ប្រធានក្រុមហ៊ុន Atomy ដែលជាម្ចាស់គម្រោង DreamVille បានឲ្យដឹងថា សាលារៀន Dreamy នឹងផ្តល់នូវការអប់រំគ្រប់ជ្រុងជ្រោយ ចាប់ពីថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សារហូតដល់មធ្យមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយនឹងគតិបណ្ឌិត «ការរៀនដោយក្តីស្រលាញ់» ការលើកកម្ពស់ ការអភិវឌ្ឍរួមតាមរយៈបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ សាលារៀន Dreamy នាំមកនូវចក្ខុវិស័យអប់រំរបស់ DreamVille ដល់ជីវិតមនុស្សគឺ៖ ការថែទាំចិញ្ចឹមបីបាច់កុមារគ្រប់រូបមិនត្រឹមតែមានឱ្យពួកគេមាន ចំណេះដឹងប៉ុណ្ណោះទេ នៅថែមទាំងផ្តល់នូវសេចក្តីស្រឡាញ់ ភាពច្នៃប្រឌិត និងសេរីភាពក្នុងការរុករកស្វែង យល់អំពីពិភពលោកតាមរបៀបរបស់ពួកគេផងដែរ។

ចំពោះចំណុចពិសេសនៃសាលារៀន Dreamy គឺមានដូចជា៖
- កម្មវិធីសិក្សាពីរភាសាខ្មែរ-អង់គ្លេស រៀបចំឡើងដោយរក្សាបានតុល្យភាពរវាងសកលភាវូបនីយកម្ម និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ក្នុងស្រុក
- វិធីសាស្ត្រសិក្សាដោយមិនមានការប្រកួតប្រជែង ផ្អែកលើបទពិសោធន៍ - រៀនតាមឆ្លងរយៈការច្នៃប្រឌិត ការលេងកម្សាន្ត និងធ្វើការងារជាក្រុម
- ប្រាក់ចំណេញប្រតិបត្តិការទាំងអស់ត្រូវបានវិនិយោគឡើងវិញទៅក្នុងសហគមន៍សាលារៀន ដើម្បីគាំទ្រ ដល់ផលប៉ះពាល់ផ្នែកអប់រំក្នុងរយៈពេលវែង
- គ្រឿងបរិក្ខារទំនើបៗ រួមមាន ទីលានកីឡា សួនកុមារ និងកន្លែងរៀននៅខាងក្រៅ – ចិញ្ចឹមបីបាច់ទាំងសុខ ភាពខាងរាងកាយ និងទាំងការអភិវឌ្ឍដោយធម្មជាតិ។

សូមជម្រាបថា សាលារៀន Dreamy មិនត្រឹមតែជាសាលារៀនតែប៉ុណ្ណោះទេ វានៅថែមទាំងជាប្រព័ន្ធអេកូឡូស៊ីនៃការរៀនសូត្រគ្រប់ជ្រុងជ្រោយ ដោយជួយដល់ការបណ្តុះ គំនិត ទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការអភិវឌ្ឍន៍បំណិនសង្គមរបស់មនុស្សជំនាន់ក្រោយផងដែរ។ ខណៈបច្ចុប្បន្នបាននិងកំពុងបើកដំណើរការនៅប្រទេសកូរ៉េ និងប្រទេសហ្វីលីពីនជាដើម។

គួរសម្រាបផងដែរថា សម្រាប់គម្រោងបុរី DreamVille គឺជាសហគមន៍រស់នៅថ្មីមួយដែលត្រូវបានវិនិយោគរួមមានគ្នារវាងក្រុមហ៊ុន Atomy និងក្រុមហ៊ុន N.H.O អភិវឌ្ឍន៍លើផ្ទៃដីសរុប ៣០ ហិកតា មានទីតាំងនៅជាប់ផ្លូវបំបែកផ្លូវជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រៅពីការសាងសង់ផ្ទះដ៏ទំនើបក្រុមហ៊ុនក៏បានធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា៖ សាលារៀន សួនកម្សាន្ដ មណ្ឌលសុខភាព និងហាងលក់ទំនិញជាដើម។ ដោយក្នុងនោះក្រុមហ៊ុនបានចំណាយផ្ទៃដីជាង១៩ ហិកតា ស្មើនិង៥៥%នៃផ្ទៃដីសរុប សម្រាប់ការសាងសង់សួនច្បារ និងកន្លែងសម្រាប់សកម្មភាពសហគមន៍នេះ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនបានតាមរយៈហ្វេសប៊ុកផេក DreamVille Siem Reap ឬលេខទូរស័ព្ទ៖ ០៧៧ ៩២១ ១៤១៕
