077 921 141
DreamVille

ព័ត៌មាន

News
Events
Progress
News

DreamVille News

កម្មវិធី

កម្មវិធី "គូររូបក្ដីស្រមៃរបស់អ្នក" | ថ្ងៃទី ២ និង ថ្ងៃទី ៣

បុរី DreamVille និង RAUM Cafe សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនម្នាក់ៗដែលបានចូលរួមក្នុងកម្មវិធី "គូររូបក្ដីស្រមៃរបស់អ្នក" កាលពីថ្ងៃទី ១៥, ១៦ និង ១៧ ខែមករាកន្លងទៅនេះ។

More Details
DreamVille's Family Charity

DreamVille's Family Charity

សប្តាហ៍នេះ នាយក និងតំណាងនៃ DreamVille រួមជាមួយដៃគូសហការរបស់យើងគឺ Handong, Sarai និង SYPM បានមានឱកាសចុះធ្វើសប្បុរសធម៌ក្នុងខេត្តសៀមរាប ដើម្បីគាំទ្រដល់កុមារ​ និង​គ្រួសារចំនួន ២៣០ គ្រួសារ។

More Details
សាលារៀនអន្ដរជាតិតម្លៃ ៤ លានដុល្លារ នឹងលេចរូបរាងនៅក្នុងគម្រោងបុរី DreamVille ខេត្ដសៀមរាប

សាលារៀនអន្ដរជាតិតម្លៃ ៤ លានដុល្លារ នឹងលេចរូបរាងនៅក្នុងគម្រោងបុរី DreamVille ខេត្ដសៀមរាប

វិនិយោគិនកូរ៉េ បោះទុនវិនិយោគចំនួន ៤ លានដុល្លារសាងសង់សាលារៀនអន្ដរជាតិ Dreamy ដែលជាសាលារៀនដ៏ល្បីឈ្មោះមួយរបស់ប្រទេសកូរ៉េ នៅក្នុងគម្រោងបុរី DreamVille ខេត្ដសៀមរាប។ ខណៈសាលារៀនអន្ដរជាតិមួយនេះ មានប្រព័ន្ធអប់រំពិសេសខុសប្លែកពីសាលាដទៃ ដោយក្នុងកម្មវិធីសិក្សាត្រូវបានបញ្ចូលនូវកម្មវិធីសិក្សារអន្តរជាតិ និងក្នុងស្រុក ដែលផ្តោតលើការសិក្សាឆ្លងតាមរយៈបទពិសោធន៍ ការសហការ និងការរីកចម្រើនផ្ទាល់ខ្លួន។

More Details
ដំណើររឿងដ៏បំផុសគំនិត ក្នុងការសាងសង់លំនៅឋានជូនប្រជាជនក្នុងខេត្តសៀមរាប ដើម្បីបង្កើតប្រាក់ចំណូល និងភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោក។

ដំណើររឿងដ៏បំផុសគំនិត ក្នុងការសាងសង់លំនៅឋានជូនប្រជាជនក្នុងខេត្តសៀមរាប ដើម្បីបង្កើតប្រាក់ចំណូល និងភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោក។

គម្រោង DreamVille បានមកដល់ខេត្តសៀមរាប ដែលជាជំហានបន្ទាប់នៃដំណើរដ៏វែងឆ្ងាយរបស់ក្រុមហ៊ុន NIBC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកូរ៉េខាងត្បូង ជាមួយនឹងបទពិសោធន៍រាប់ទសវត្សរ៍ក្នុងការសាងសង់លំនៅឋានក្នុងតំបន់អាស៊ី។ សម្រាប់លោក Kim Kyoo Chul ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន NIBC ដំណើរនោះបានចាប់ផ្តើមតាំងពី ១៥ ឆ្នាំមុននៅក្នុងប្រទេសកូរ៉េ ដែលនាំលោកទៅកាន់ប្រទេសឥណ្ឌា វៀតណាម ចិន និងបច្ចុប្បន្នគឺប្រទេសកម្ពុជា។ ទោះបីជាលោកជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ឆ្នើមដែលមានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងការផ្ដល់ប្រឹក្សា និងការរចនាប្លង់ស្ថាបត្យកម្មក៏ដោយ ក៏លោក Kim ក៏ជាសហគ្រិនដែលបានចាប់ផ្ដើមការងារដំបូងរបស់លោកជាមួយអង្គការក្រៅរដ្ឋាភិបាល (NGO) ផងដែរ។ ការងារដែលលោកបានចូលរួមនាពេលនោះ គឺការបង្កើតសាលារៀនចំនួន ១០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ថៃ និងឥណ្ឌូណេស៊ី។

More Details
DreamVille សៀមរាប៖ ចក្ខុវិស័យសម្រាប់ការរស់នៅបែបទំនើប ស្របតាមភាពសុខដុមរមនានៃប្រពៃណីខ្មែរ

DreamVille សៀមរាប៖ ចក្ខុវិស័យសម្រាប់ការរស់នៅបែបទំនើប ស្របតាមភាពសុខដុមរមនានៃប្រពៃណីខ្មែរ

គម្រោង DreamVille គឺជាគម្រោងថ្មីបំផុតរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កូរ៉េខាងត្បូង NIBC នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលជាទីកន្លែងដែលមានក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនកំពុងមានវត្តមានយ៉ាងរឹងមាំរួចទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកអភិវឌ្ឍន៍ និងអ្នករៀបចំផែនការជនជាតិកូរ៉េជឿជាក់ថា ការផ្តល់ជូនរបស់ពួកគេនឹងមិនមែនជាការប្រកួតប្រជែងដោយផ្ទាល់ជាមួយក្រុមហ៊ុនគូប្រជែងដែលមានស្រាប់ ដូចជាបុរី ប៉េង ហួត (Peng Huoth Group) ក្រុមហ៊ុន Oxley WorldBridge និងក្រុមហ៊ុនផ្សេងៗទៀតនោះទេ។ ផ្ទុយទៅវិញ ពួកគេមានគោលបំណងបង្កើតនូវទស្សនៈវិស័យខុសប្លែកពីគេ សូម្បីតែទស្សនវិជ្ជាថ្មីនៅក្នុងទីផ្សារថ្មីមួយនេះផងដែរ។

More Details
DreamVille សៀមរាប៖ លំហរស់នៅដែលជ្រួតជ្រាបដោយវប្បធម៌ និងត្រៀមជាស្រេចសម្រាប់ឱកាសសេដ្ឋកិច្ច

DreamVille សៀមរាប៖ លំហរស់នៅដែលជ្រួតជ្រាបដោយវប្បធម៌ និងត្រៀមជាស្រេចសម្រាប់ឱកាសសេដ្ឋកិច្ច

ព្រះរាជាណាចក្រកម្ពុជា គឺជាសេដ្ឋកិច្ចដែលកំពុងមានសន្ទុះយ៉ាងខ្លាំងក្លានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កំណើនសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ បានបង្កើតឱ្យមានតម្រូវការយ៉ាងខ្លាំងនូវលំហរស់នៅដែលកាន់តែមានភាពល្អប្រសើរ សម្រាប់ប្រជាជនដែលកំពុងកើនឡើង។ ខណៈពេលដែលរាជធានីភ្នំពេញ និងបណ្តាក្រុងជាប់មាត់សមុទ្របានឃើញនូវការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ខេត្តសៀមរាប ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់ដែលមានប្រជាជនជាង ១ លាននាក់ ស្ថិតនៅជាប់នឹងតំបន់បេតិកភណ្ឌពិភពលោកនៃប្រាសាទអង្គរវត្ត និងបឹងទន្លេសាប ក៏ជាផ្នែកមួយនៃនិន្នាការអភិវឌ្ឍន៍នេះនៅក្នុងប្រទេសកម្ពុជាផងដែរ។

More Details
Events

DreamVille Events

Atomy Success Academy

Atomy Success Academy

កាលពីចុងសប្តាហ៍មុន គម្រោង DreamVille មានកិត្តិយសណាស់ដែលបានបង្ហាញខ្លួនជូនសាធារណជនឱ្យកាន់តែទូលំទូលាយ នៅមជ្ឈមណ្ឌល អាតូមី (Atomy Center) ក្នុងរាជធានីភ្នំពេញ។

More Details

"DRAW YOUR DREAM" EVENT | DAY 1

ព្រឹត្តិការណ៍ថ្ងៃទី១ ពិតជាអស្ចារ្យ និងគួរឱ្យចងចាំមែនទែន! យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលបានឃើញប្អូនៗ និងក្មួយៗតូចៗជាច្រើនបានចូលរួមបញ្ចេញភាពច្នៃប្រឌិតជាមួយយើង។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ក្រុមគ្រួសារទាំងអស់ដែលបានមកចូលរួមនៅថ្ងៃនេះ។

More Details
Progress

Construction Progress

ទិដ្ឋភាពបច្ចុប្បន្នភាពនៃការសាងសង់គម្រោង DreamVille ក្នុងខែកុម្ភៈ ឆ្នាំ២០២៦

ទិដ្ឋភាពបច្ចុប្បន្នភាពនៃការសាងសង់គម្រោង DreamVille ក្នុងខែកុម្ភៈ ឆ្នាំ២០២៦

យើងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីប្រែក្លាយក្តីស្រមៃរបស់អ្នកឱ្យក្លាយជាការពិត។ គ្រប់គ្រឹះ និងរចនាសម្ព័ន្ធនីមួយៗត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់បំផុត។

More Details
វឌ្ឍនភាពខែមករា៖ DreamVille កំពុងផ្លាស់ប្តូររៀងរាល់ថ្ងៃ

វឌ្ឍនភាពខែមករា៖ DreamVille កំពុងផ្លាស់ប្តូររៀងរាល់ថ្ងៃ

រាងរាល់ថ្ងៃពួកយើងកំពុងសម្រុកធ្វើការយ៉ាងសកម្ម ដើម្បីប្រែក្លាយក្តីស្រមៃរបស់អ្នកឱ្យក្លាយជាការពិត។ រូបភាពទាំងនេះបង្ហាញពីសកម្មភាពសាងសង់យ៉ាងមមាញឹក និងការរីកចម្រើនឥតឈប់ឈរនៃគេហដ្ឋានរបស់អ្នកសម្រាប់ខែមករានេះ។

More Details
DREAMVILLE – ទីតាំងខ្ពស់ ឆ្លុះបញ្ចាំងចក្ខុវិស័យប្រកបដោយចីរភាព

DREAMVILLE – ទីតាំងខ្ពស់ ឆ្លុះបញ្ចាំងចក្ខុវិស័យប្រកបដោយចីរភាព

ខណៈពេលដែលអាកាសធាតុនៅសៀមរាបប្រឈមនឹងភ្លៀងច្រើន និងទឹកជំនន់នៅរដូវវស្សាជាប្រចាំ តំបន់បុរី DreamVille នៅតែរក្សាបានភាពខ្ពស់ស្ងួត និងភាពស្ងប់ស្ងាត់ជានិច្ច។ ប្រការនេះបង្ហាញឱ្យឃើញពីគំនិតធ្វើផែនការយ៉ាងហ្នត់ចត់ និងជំនាញកម្រិតអន្តរជាតិរបស់ N.H.O។

More Details
វឌ្ឍនភាពខែវិច្ឆិកា៖ DreamVille កំពុងផ្លាស់ប្តូររៀងរាល់ថ្ងៃ

វឌ្ឍនភាពខែវិច្ឆិកា៖ DreamVille កំពុងផ្លាស់ប្តូររៀងរាល់ថ្ងៃ

រងរាល់ថ្ងៃ DreamVille កំពុងក្លាយជាទីក្រុងពិតប្រាកដ — ចាប់ពីអគារកំពុងឡើង រហូតដល់ផ្លូវថ្មីកំពុងបង្កើតរាង រាល់សេចក្តីលម្អិត គឺជាជំហានមួយ ទៅកាន់ township រួមបញ្ចូលគ្នាដំបូងគេនៅសៀមរាប។ លំនៅឋានបៃតងកំពុងត្រៀមខ្លួន។ ផ្ទះកំពុងដកដង្ហើមជីវិត។ គ្រឹះនៃសហគមន៍ដ៏រស់រវើក កាន់តែរឹងមាំឡើងរៀងរាល់ថ្ងៃ។

More Details
Construction Progress (December 2025)

Construction Progress (December 2025)

ឆ្នាំថ្មីគឺជាពេលវេលាដ៏វិសេសវិសាលក្នុងការស្រមៃមើលជីវិតដែលពោរពេញដោយសន្តិភាព និងស្ថិរភាព។

More Details

Register

Full Name (*)
Phone (*)