077 921 141
DreamVille

ទីតាំង

Location Map
Surrounding Facilities
Investment Point
ផែនទីបង្ហាញទីតាំងទិដ្ឋភាពទូទៅ
Location Map

ការបង្កើតនូវស្តង់ដារថ្មីនៃការរស់នៅ ចំកណ្តាលបេះដូងនៃតំបន់អភិវឌ្ឍន៍ដ៏រស់រវើករបស់ខេត្តសៀមរាប

map street text dot

06

min

Angkor Wildlife & Aquarium

10

min

Romduol Flower Roundabout

13

min

Prasat Bakong (Bakong Temple)

25

min

Siem Reap International Airport

30

min

Downtown Siem Reap City

32

min

PUB Street

40

min

Angkor Wat Temple

ស្ថិតនៅទីតាំងយុទ្ធសាស្ត្រ ចំណុចប្រសព្វរវាងផ្លូវជាតិលេខ ៦ ផ្លូវល្បឿនលឿនអាកាសយានដ្ឋានថ្មី និងគម្រោងផ្លូវក្រវាត់ក្រុងទី ៣ DreamVille គឺជាមជ្ឈមណ្ឌលនៃកំណើននគរូបនីយកម្មរបស់ខេត្តសៀមរាប។
ទីតាំងដ៏វិសេសវិសាលនេះ នាំមកនូវពិភពខាងក្រៅមកកាន់ទឹកដីបេតិកភណ្ឌដ៏សម្បូរបែបនៃអារ្យធម៌អង្គរ ដែលធ្វើឱ្យទីនេះក្លាយជាកន្លែងដ៏ល្អឥតខ្ចោះ ក្នុងការទទួលយកបទពិសោធន៍នៃការរស់នៅបែបទំនើបទាន់សម័យ ស្របពេលជាមួយគ្នានឹងការផ្តល់តម្លៃដល់ភាពរុងរឿងជាប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាប។
Location Map
Surrounding Facilities

ភាពរីករាយដ៏សម្បូរបែបនៅក្បែរ DreamVille

Angkor Wildlife and Aquarium

05

min Away from DreamVille

Angkor Wildlife and Aquarium

គោលដៅដ៏លេចធ្លោបំផុតក្នុងខេត្តសៀមរាប៖ ទទួលយកបទពិសោធន៍សត្វព្រៃដ៏អស្ចារ្យ និងអាងចិញ្ចឹមត្រីដ៏ជក់ចិត្ត ក្នុងទីតាំងតែមួយ។

អង្គរវ៉ូនឌើរ ហ្គាឌិន

10

min Away from DreamVille

អង្គរវ៉ូនឌើរ ហ្គាឌិន

សួនផ្កាដ៏ធំស្កឹមស្កៃលើផ្ទៃដី ៧ហិកតា ដែលត្រូវបានរចនាយ៉ាងសម្រិតសម្រាំង។ វាជាទីកន្លែងដ៏ធំទូលាយ និងស្រស់ស្អាតបំផុត ដែលលោកអ្នកអាចសម្រាកលំហែកាយ និងគេចចេញពីភាពស្មុគស្មាញ ដើម្បីមកស្រូបយកបរិយាកាសក្នុងពិភពផ្កាដ៏ស្រស់បំព្រង។

សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ

10

min Away from DreamVille

សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ

សហគមន៍យើងខ្ញុំផ្ដល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍បែបខ្មែរពិតៗជាច្រើន រួមមាន៖ ម្ហូបអាហារបែបប្រពៃណីខ្មែរ ហាងកាហ្វេសម្រាប់សម្រាកលំហែកាយ ការបាញ់ធ្នូ ការជិះទូកកម្សាន្ត ការស្ទូចត្រី សកម្មភាពវប្បធម៌ប្លែកៗ និងការជិះរទេះគោទស្សនាភូមិឋានដ៏មានប្រវត្តិសាស្ត្ររបស់យើង។

Royal Archery Club Cambodia

10

min Away from DreamVille

Royal Archery Club Cambodia

សមាជិកដ៏មានមោទនភាពនៃសហព័ន្ធកីឡាបាញ់ធ្នូកម្ពុជា ដែលប្តេជ្ញាលើកកម្ពស់កីឡាបាញ់ធ្នូបែបប្រពៃណីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

Angkor Speed Way

10

min Away from DreamVille

Angkor Speed Way

ទីលានប្រណាំងយានយន្តដ៏រំភើបញាប់ញ័រ ដែលផ្តោតសំខាន់លើការប្រណាំងឡានកាត (Go-Kart)។ ទីលាននេះត្រូវបានស្ថាបនាឡើងតាមស្តង់ដារអន្តរជាតិ រួមជាមួយតំបន់អង្គុយទស្សនាដែលរៀបចំឡើងយ៉ាងពិសេស។

ប្រាសាទបាគង

10

min Away from DreamVille

ប្រាសាទបាគង

ប្រាសាទដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានរាងជាពីរ៉ាមីត ដែលជាសក្ខីភាពបង្ហាញពីភាពប៉ិនប្រសប់នៃស្ថាបត្យកម្មខ្មែរនាសម័យបុរាណ។

ប្រាសាទ​ព្រះគោ

10

min Away from DreamVille

ប្រាសាទ​ព្រះគោ

ជាប្រាសាទមួយក្នុងចំណោមប្រាសាទទាំងបួននៃក្រុមប្រាសាទរលួស រួមមាន៖ ប្រាសាទបាគង ប្រាសាទលើយ និងប្រាសាទព្រៃមន្ទីរ។ នេះគឺជាប្រាសាទដ៏ចំណាស់បំផុតមួយដែលត្រូវបានកសាងឡើងក្នុងសម័យអាណាចក្រខ្មែរ ពោលគឺរាប់រយឆ្នាំមុនការកសាងប្រាសាទអង្គរវត្ត។

Siem Reap Booyoung Country Club

15

min Away from DreamVille

Siem Reap Booyoung Country Club

តារាងវាយកូនគោលកម្រិតពិភពលោកក្នុងខេត្តសៀមរាប ដែលត្រូវបានរចនាឡើងដោយអ្នករចនាតារាងវាយកូនគោលដ៏ល្បីល្បាញជនជាតិជប៉ុន គឺលោក Kentaro Sato។

ប្រាសាទបឹងមាលា ឬ

30

min Away from DreamVille

ប្រាសាទបឹងមាលា ឬ "ប្រាសាទកណ្តាលព្រៃ"

ត្រូវបានកសាងឡើងតាមបណ្តោយផ្លូវបុរាណ ប្រាសាទនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រនៃអាណាចក្រខ្មែរ។ បច្ចុប្បន្ន ទីនេះបានក្លាយជាប្រាសាទដ៏អាថ៌កំបាំងដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិ និងដើមឈើធំៗដុះចាក់ស្រែះលើផ្ទាំងថ្ម ដែលជាមូលហេតុនាំឱ្យទីនេះទទួលបានរហស្សនាមថា "ប្រាសាទកណ្តាលព្រៃ"។

កំពង់ភ្លុក៖ ភូមិអណ្ដែតទឹក និងផ្ទះខ្ពស់ផុតពីដី

30

min Away from DreamVille

កំពង់ភ្លុក៖ ភូមិអណ្ដែតទឹក និងផ្ទះខ្ពស់ផុតពីដី

ស្ថិតនៅលើបឹងទន្លេសាប ភូមិទាំងនេះបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវដែលមកកម្សាន្តនៅខេត្តសៀមរាប។ ទិដ្ឋភាពនៃការរស់នៅលើផ្ទះអណ្ដែតទឹក ការទៅរៀននៅសាលាអណ្ដែតទឹក និងការទទួលទានអាហារនៅភោជនីយដ្ឋានលើទឹក ផ្ដល់ជូននូវបទពិសោធន៍ដ៏ប្លែកភ្នែក និងអស្ចារ្យបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ភ្នំក្រោម

30

min Away from DreamVille

ភ្នំក្រោម

ភ្នំក្រោម ស្ថិតនៅចម្ងាយប្រហែល ១២ គីឡូម៉ែត្រ ភាគនិរតីនៃក្រុងសៀមរាប ដែលជាទីតាំងនៃប្រាសាទភ្នំក្រោម ជាប្រាសាទបុរាណដ៏ស្កឹមស្កៃកសាងឡើងក្នុងសតវត្សទី៩។ ភ្នំនេះគឺជាចំណុចដ៏ល្អបំផុតមួយសម្រាប់ទស្សនាថ្ងៃលិចក្នុងតំបន់សៀមរាប ដោយនៅផ្នែកខាងលើមានវត្តអារាមដ៏ស្រស់ស្អាត និងមានកម្ពស់ ១៤០ ម៉ែត្រ ដែលផ្តល់នូវទិដ្ឋភាពដ៏ស្រស់ត្រកាលពីលើកំពូលភ្នំ។

ភ្នំគូលែន

45

min Away from DreamVille

ភ្នំគូលែន

ភ្នំនេះត្រូវបានដាក់ឈ្មោះតាម "ដើមគូលែន" ដែលធ្លាប់មានដុះយ៉ាងសម្បូរបែបកាលពីសម័យមុន។ បច្ចុប្បន្ន ភ្នំគូលែនផ្តល់ជូនភ្ញៀវទេសចរនូវទិដ្ឋភាពដ៏ស្រស់ត្រកាល រួមជាមួយសកម្មភាពកម្សាន្តសប្បាយៗជាច្រើនដូចជា ការញ៉ាំអាហារបែបដំណើរកម្សាន្ត (Picnic) និងការហែលទឹកលេងយ៉ាងត្រជាក់កាយនៅតំបន់ទឹកធ្លាក់។

Investment Point

សៀមរាប៖ មជ្ឈមណ្ឌលនៃកំណើន និងសក្ដានុពលវិនិយោគ

ច្រកទ្វារដ៏សំខាន់ឆ្ពោះមកកាន់កម្ពុជា

ច្រកទ្វារដ៏សំខាន់ឆ្ពោះមកកាន់កម្ពុជា

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

បានចាប់ផ្តើមបើកដំណើរការក្នុងខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានដែលធំជាងគេបំផុតនៅកម្ពុជា បានតភ្ជាប់ពិភពលោកមកកាន់ទឹកដីសៀមរាប ជាមួយនឹងសមត្ថភាពទទួលភ្ញៀវបានចំនួន ៧ លាននាក់ និងជើងហោះហើរចំនួន ៥៨,០០០ ក្នុងមួយឆ្នាំ ដែលនេះនឹងជួយជំរុញសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍យ៉ាងមហិមា។

ការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ

ការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ

គម្រោងផ្លូវវាងក្រុងសៀមរាបបៃតង

គម្រោងដែលមានប្រវែង ៤៦,៥៧ គីឡូម៉ែត្រនេះ នឹងធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនកាន់តែមានភាពទំនើប កាត់បន្ថយការកកស្ទះ និងសម្រួលដល់ការធ្វើដំណើរចូលមកកាន់ក្រុងសៀមរាប ដែលជួយប្រែក្លាយទីក្រុងនេះទៅជាមជ្ឈមណ្ឌលទីក្រុងប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់។

ត្រៀមខ្លួនសម្រាប់អនាគត

ត្រៀមខ្លួនសម្រាប់អនាគត

ទីក្រុងឆ្លាតវៃសៀមរាប

បានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៣ គំនិតផ្ដួចផ្ដើមទីក្រុងឆ្លាតវៃនេះ រួមបញ្ចូលនូវដំណោះស្រាយឈានមុខគេក្នុងវិស័យទេសចរណ៍ ការធ្វើដំណើរ សន្តិសុខ និងការគ្រប់គ្រងកាកសំណល់ ដើម្បីជំរុញនវានុវត្តន៍ និងនិរន្តរភាព។

ការរស់នៅតាមទីក្រុងប្រកបដោយនិរន្តរភាព

ការរស់នៅតាមទីក្រុងប្រកបដោយនិរន្តរភាព

ការស្ដារឡើងវិញនូវតំបន់វត្តបូព៌

តាមរយៈការបញ្ចូលគ្នានូវនិរន្តរភាពជាមួយនឹងបេតិកភណ្ឌ គម្រោងនេះធ្វើឱ្យលំហអាកាសក្នុងទីក្រុងមានភាពរស់រវើកឡើងវិញ ដើម្បីបង្កើនសោភ័ណភាពបន្ថែមលើរមណីយដ្ឋានអង្គរដ៏ល្បីល្បាញ និងធ្វើឱ្យបទពិសោធន៍របស់អ្នកទេសចរកាន់តែប្រសើរឡើង។

ផែនទីបង្ហាញទីតាំងទិដ្ឋភាពទូទៅ

ផែនទីបង្ហាញទីតាំងទិដ្ឋភាពទូទៅ

ផែនទីបង្ហាញទីតាំងទិដ្ឋភាពទូទៅ

Register

Full Name (*)
Phone (*)