Gardenia
តំបន់ A គឺជាតំបន់កណ្តាលដ៏រស់រវើកនៃគម្រោង DreamVille ដែលត្រូវបានរចនាឡើងសម្រាប់ជីវិតប្រចាំថ្ងៃ និងភាពងាយស្រួលគ្រប់ទិសទី។
Stellata ជាតំបន់លំនៅដ្ឋានសម្រាប់គ្រួសារ ដែលស្ថិតនៅជាប់សាលារៀន និងទីលានបាល់ទាត់/ហ្វូតសាល —
ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារដែលផ្តោតលើការអប់រំ សហគមន៍ និងជីវិតសកម្ម។
Gardenia ជាតំបន់មានភាពរស់រវើកបំផុត ស្ថិតនៅជាប់ឧទ្យាន Dream Park។ ជាមួយផ្លូវហាងលក់ដ៏ចម្រុះ គ្លីនិកទំនើប
និង កសិដ្ឋានឆ្លាតវៃ Gardenia ផ្តល់ជូនសេវាថែទាំសុខភាព ការកម្សាន្ត និង ឱកាសអាជីវកម្ម។
រួមគ្នា Stellata និង Gardenia បង្ហាញពីរូបភាពជីវិតវ័យក្មេង និងសម្បូរបែបរបស់ DreamVille — ជាកន្លែង
ដែលការរៀនសូត្រ ការរស់នៅ ការទិញទំនិញ និងការកម្សាន្ត រួមជាមួយគ្នាត្រឹមតែប៉ុន្មានជំហានពីផ្ទះរបស់អ្នក។
កន្លែងដែលជីវិតគ្រួសារនឹងចូលរួមកក្នុងទីក្រុងដ៏រស់រវើក
បេះដូងនៃគម្រោង DreamVille គឺការរួមបញ្ចូលគ្នានូវការអប់រំ កីឡា ជីវិតរស់ដ៏ស៊ីវីល័យ និងពាណិជ្ជកម្ម។
Stellata៖ ការរស់នៅប្រកបដោយផាសុកភាពសម្រាប់គ្រួសារ ក្បែរសាលារៀន និងទីលានបាល់ទាត់ Futsal
ដែលល្អឥតខ្ចោះសម្រាប់ការចិញ្ចឹមបីបាច់ និងការអប់រំកូនៗរបស់លោកអ្នក។
Gardenia៖ មជ្ឈមណ្ឌលដ៏រស់រវើកដែលមានសួន Dream Park ហាងលក់ទំនិញ Smart Farm និងសេវាថែទាំសុខភាព
ដែលជាកន្លែងសម្រាប់ការដើរទិញទំនិញ ការទទួលទានអាហារ និងការរស់នៅបែបជីវិតសហគមន៍។
រួមគ្នានៅក្នុងតំបន់ A ផ្ដល់ជូននូវតុល្យភាពរវាងជីវិតគ្រួសារដ៏សុខសាន្ត និងភាពរស់រវើកក្នុងទីក្រុង ដែលធ្វើឱ្យទីនេះក្លាយជាទីតាំងដ៏មានភាពរស់រវើក និងងាយស្រួលរស់នៅបំផុតនៅក្នុងគម្រោង DreamVille។
Stellata & Gardenia
គោលគំនិតផ្ទះដ៏ច្នៃប្រឌិតរបស់យើង ការជ្រើសរើសសម្ភារៈដែលមានគុណភាពខ្ពស់ ការតុបតែងលម្អ និងសោភ័ណភាពស្ថាបត្យកម្ម គឺបម្រើជូនដល់គ្រួសារសម័យថ្មី តាមរយៈការបង្កើតលំហក្នុងផ្ទះយ៉ាងធំទូលាយ ប្រកបដោយពន្លឺធម្មជាតិ ខណៈដែលគ្រប់បន្ទប់ទាំងអស់ត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់ការរស់នៅ និងផាសុខភាព។ កម្ពស់ពិដានខ្ពស់ជាងធម្មតា អនុញ្ញាតឱ្យម្ចាស់ផ្ទះអាចបន្ថែមជាន់ឡៅតឿ ដើម្បីពង្រីកផ្ទៃក្រឡាសម្រាប់គ្រួសារ។