077 921 141
DreamVille

ផាសុកភាព

Amenities Overview
Amenities Map
School
Clubhouse
Central Park, Gardens
Amenities Overview

ផ្ទះដ៏សុខដុម្តរមនាសម្រាប់បន្តគ្រប់ជំនាន់

Amenities Overview

ស្ថិតនៅចំកណ្តាលរុក្ខជាតិបៃតងខៀវស្រងាត់ និងបរិក្ខារសាធារណៈចម្រុះ គម្រោង DreamVille ផ្តល់នូវភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបាន និង របៀបរស់នៅដ៏សំបូរបែប ដែលមានតម្លៃសម្រាប់គ្រប់ជំនាន់។

Amenities Map

ផែនទីសេវាសាធារណៈ

Amenities Map
  • វិទ្យាស្ថានបច្ចេកទេស

  • វិទ្យាល័យ

  • សាលាមត្តេយ្យ និងសាលាបឋម

  • សាលាចំណេះដឹងទូរទៅអន្តរជាតិ

  • តារាងបាល់ទាត់

  • សាលហាត់ប្រាណ និង សាលពិព័រណ៍

  • សួនកម្សាន្ត

  • សួនកម្សាន្តសម្រាប់កុមារ

  • តំបន់មាត់ទឹក ផ្លាហ្សា ត

  • កន្លែងពិចនិច

  • កន្លែងសមាធិក

  • ផ្សារ ឌីមន៏ ម៉ាឃិត

  • ច្រកចូលសួន

  • កសិដ្ឋានបច្ចេកទេស

  • សួនរុក្ខជាតិ

  • ផ្លូវពានិជកម្ម

  • ច្រកចេញចូលការិយាល័យអតិថិជន

  • មណ្ឌលស្ប៉ា និងថែសម្រស់

  • លឹបហាត់ប្រាណ

  • កន្លែងហាត់យូហ្គា

  • អាងហែលទឹកធំ

  • អាងហែលទឹកតូច

  • បារ ក្នុងអាងទឹក

  • ភោជនីយដ្ឋាន

  • អាងហែលទឹកកុមារ

  • សួរកម្សាន្តសម្រាប់កុមារ

  • លឹបកុមារ

  • បន្ទប់សិក្សា និងសិក្ខាសិលា

  • មណ្ឌលសុខភាព

  • ខ្លោងទ្វារ ម៉ារីតាសំ

  • សួនឧទ្យានបៃតង

  • សួរមាត់ទឹក

  • កន្លែងអាំងសាច់

  • ពន្លា (សាលសម្រាក)

  • កន្លែងហាត់ប្រាណ

  • ទីលានលេងកីឡា

  • ផ្នូលសម្រាប់កីឡារត់

  • ផ្សារសិបកម្ម

  • គ្លីនិច

  • សួរមាត់ទឹក

School

សាលា Dreamy - មាគារឆ្ពោះកាន់ការសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យ

សាលា Dreamy គឺជាសាលាដំបូងគេដែលមានប្រព័ន្ធសាលារៀនចាប់ពីថ្នាក់មត្តេយ្យដល់ សាលាបច្ចេកទេស ក្នុងគម្រោង DreamVille ។ សាលានេះរធានាបាននូវភាពងាយស្រួលសម្រាប់អាណាព្យាបាល ដោយផ្តល់ការអប់រំគ្រប់មុខវិជ្ជាដល់កូនៗរបស់លោកអ្នក ដើម្បីបានជំរុញនូវការសម្រេចបានភាពជោគជ័យលើការសិក្សា និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនឲ្យលើសពីការរំពឹងទុកសម្រាប់មាតាបិតាគ្រប់រូប។

នៅក្នុងកម្មវិធីសិក្សាមានផ្តល់នូវ ទីលានបាល់ទាត់ និង ទីធ្លារលេងកំសាន្តផ្សេងៗ ដែលលើកកម្ពស់មិនត្រឹមតែឧត្តមភាពសិក្សាប៉ុណ្ណោះទេ ក៏ប៉ុន្តែបន្ថែមលើការរីកលូតលាស់បំណិនជីវិតផងដែរ។ នៅទីនេះកុមារគ្រប់រូបនឹងត្រូវបង្រៀនអោយមាន សិទ្ធិសម្រេច ភាពក្លាហាន ដើម្បីដឹងពីសក្តានុពលរបស់ខ្លួនជាមួយអនាគតដ៏ភ្លឺស្វាង ។

School

បង្កើតឡើងជាលើកដំបូងនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៩ សាលាអន្តរជាតិ Dreamy បានពង្រីកទៅប្រទេសហ្វីលីពីននៅឆ្នាំ ២០២៣ ហើយប្រទេសកម្ពុជានឹងជាប្រទេសទីបី ដែលនឹងបើកបវេសនកា ចាប់ពីត្រីមាសទី ២ ឆ្នាំ ២០២៧ ។ សាខាទីមួយៗនៃសាលាអន្តរជាតិ Dreamy នឹងបង្កើតកម្មវិធីសិក្សា និងគំរូដំណើរការប្រតិបត្តិរបស់ខ្លួនអោយសាកសមទៅនឹងសហគមន៍នីមួយៗ។ នៅក្នុងប្រទេសកម្ពុជា សាលា Dreamy នឹងអនុវត្តកម្មវិធីសិក្សាពីរភាសា ហើយក៏មានគោលការណ៍ថា ១០០% នៃប្រាក់ចំណេញរបស់សាលានឹងត្រូវបានវិនិយោគឡើងវិញទៅក្នុងសកម្មភាពអប់រំ។

សាលាអន្តរជាតិ Dreamy ត្រូវបានបង្កើតឡើងដោយផ្តោតលើទស្សនវិជ្ជាអប់រំ "ការរៀនចេញមកពីក្តីស្រឡាញ់" ។ សាលាផ្តល់អាទិភាពដល់ការរៀនសូត្រនៅក្នុងសហគមន៍ ជាងការប្រកួតប្រជែង ហើយជៀសវាងវិធីសាស្រ្តដែលផ្អែកលើសៀវភៅសិក្សា និង ផ្តោតតែលើការបង្ហាញជាក់ស្តែង ។ ជំនួសវិញដោយការលើកទឹកចិត្តសិស្សឱ្យរៀនពីគ្នាទៅវិញទៅមក សហការណ៍ និង ចែករំលែក ព្រមទាំងគោរពចំពោះអត្តសញ្ញាណបុគ្គល និង ផលប្រយោជន៍របស់ពួកគេ ។ គោលការណ៍អប់រំស្នូលរបស់សាលាផ្តោតលើការធ្វើឱ្យសិស្សអាចរៀនតាមរយៈការលេងដ៏រីករាយ សកម្មភាពដ៏សកម្មរស់រវើក និងបទពិសោធន៍ជីវិតជាក់ស្តែង ។

Clubhouse

ក្លឹបហាត់ប្រាណ

Clubhouse

កន្លែងដែលសហគមន៍រីកចម្រើនដោយសុខដុមរមនា

Dream Complex គឺជាបេះដូងដ៏មមាញឹក ដែលជាមជ្ឈមណ្ឌលដ៏ទាក់ទាញ ត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបង្រួបបង្រួមក្នុងសហគមន៍ឱ្យទៅជាទំនាក់ទំនងដ៏យូរអង្វែង។ ជាមួយនឹងគ្រឿងបរិក្ខារចាំបាច់ដូចជា កន្លែងហាត់ប្រាណទំនើប ស្ប៉ាដ៏ស្ងប់ស្ងាត់ ហាងកាហ្វេ និងហាងតែដ៏កក់ក្ដៅជាច្រើន។ ទីនេះនឹងផ្ដល់នូវកន្លែងដ៏រីករាយមួយ ដែលអ្នកជិតខាងជួបជុំគ្នា និងជជែកគ្នាក្នុងស្មារតីនៃភាពជាបងប្អូន។ កន្លែងដែលបណ្តាលឱ្យមានការរីកដុះដាលនៃ ភាពស្និតស្នាល និងសម្រាកលំហែលដោយភាពកក់ក្ដៅ។ នៅក្នុងមជ្ឈមណ្ឌលសុខុមាលភាពនេះ រាល់បទពិសោធន៍ដែលបានចែករំលែក នឹងធ្វើឱ្យចំណងមិត្តភាពកាន់តែស៊ីជម្រៅ ដែលស្ថិតស្ថេរជារៀងរហូត។

Central Park, Gardens
Central Park, Gardens

ឧទ្យាន Dream Park កន្លែងសម្រាប់បទពិសោធន៍ដ៏អស្ចារ្យ

តំបន់អតីតកាល គឺជាតំបន់ដែលបង្កើតឡើងក្រោមទស្សនទាន "ការលើកតម្កើងមរតក និងកេរដំណែលខ្មែរ"។ វាប្រៀបដូចជាដំណើរកម្សាន្តដ៏វិសុទ្ធមួយឈានចូលទៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលត្រូវបានរចនាឡើងដើម្បីបង្ហាញពីមោទនភាពវប្បធម៌ និងការរំលឹកគុណ។ នៅក្នុងតំបន់នេះ លោកអ្នកនឹងឃើញមានផ្លូវអនុស្សាវរីយ៍ កន្លែងដែលគេប្រើអ័ព្ទទឹកមកធ្វើជាសិល្បៈ និងរោងមហោស្រពវាលស្មៅសម្រាប់និទានរឿង រួមជាមួយសួនច្បារដ៏ស្ងប់ស្ងាត់សម្រាប់រំងាប់អារម្មណ៍ និងការតាំងចិត្ត។

តំបន់បច្ចុប្បន្នកាល ត្រូវបានបង្កើតឡើងក្រោមទស្សនទាន "សហគមន៍ និងថាមពលសម័យទំនើប" ដែលដើរតួជាបេះដូងដ៏រស់រវើកនៃជីវិតប្រចាំថ្ងៃ និងជាមជ្ឈមណ្ឌលសម្រាប់ការជួបជុំ និងការកម្សាន្ត។ នៅក្នុងតំបន់នេះមានមជ្ឈមណ្ឌល Dream Complex ដែលមានស្តង់លក់ទំនិញ អាហារ និងវត្ថុអនុស្សាវរីយ៍ រួមជាមួយទីធ្លារង្វង់ទឹក និងស្រះទឹកដ៏ស្រស់ស្អាត។ លើសពីនេះ ក៏មានឆាកព្រឹត្តិការណ៍ធំ និងតូចសម្រាប់សម្តែងសិល្បៈ កៅអីសម្រាប់សម្រាកលម្ហែកាយ និងសួនកុមារសម្រាប់ក្រុមគ្រួសារផងដែរ។

តំបន់អនាគតកាល ផ្ដោតលើទស្សនទាន "ការបង្កើតអ្វីដែលថ្មី និងការតភ្ជាប់កម្រិតសកល" ដែលជាលំហររចនាឡើងដើម្បីជំរុញការស្រមើស្រមៃ និងផ្តល់អំណាចដល់យុវជន។ តំបន់នេះមានទីធ្លាបើកចំហ (Open Plaza) សម្រាប់ការតាំងពិពណ៌ និងគំនិតផ្តួចផ្តើមផ្សេងៗរបស់យុវជន។ ជាពិសេស មានសាលសន្និបាតដ៏ធំ ដែលរួមមានសាលប្រជុំ កន្លែងលេងកីឡាខាងក្នុង និងអេក្រង់ LED ខាងក្រៅសម្រាប់រៀបចំព្រឹត្តិការណ៍សំខាន់ៗ។

Dream Park – កន្លែងដែលសហគមន៍ វប្បធម៌ និងភាពច្នៃប្រឌិត រស់រវើកឡើង។

Register

Full Name (*)
Phone (*)